នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាមួយឯកឧត្តម Zhang Guangzhi អភិបាលរងខេត្ត ហឹណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សាបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគចិនខេត្តហឹណានក្នុងវិស័យទេសចរណ៍កម្ពុជា ជំរុញការហោះហើរត្រង់ ខេត្តហឹណាន-កម្ពុជា និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងខេត្តហឺណានប្រទេសចិន។