វេទិកាថ្នាក់ជាតិលើកទី០២ ស្តីពី “ទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន (China-Ready) សម្រាប់ទេសចរណ៍កម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧

26/09/2017
9323

ក្រសួងទេសចរណ៍សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ វិនិយោគិន អ្នកស្រាវជ្រាវទេសចរណ៍ សាស្ត្រាចារ្យ មន្ត្រីរាជការនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ យុវជន សិស្ស និស្សិត អញ្ជើញចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិលើកទី០២ ស្តីពី “ទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន (China-Ready) សម្រាប់ទេសចរណ៍កម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈនៃការចុះឈ្មោះនេះ សាធារណជនអាចធ្វើការជ្រើសរើសគោលបំណងនៃការចូលរួមដោយ (១. ចូលរួមវគ្គបណ្ដុះបណ្ដាលដោយមជ្ឈមណ្ឌលអាស៊ាន-ចិន ២. ចូលរួមដាក់បង្ហាញពិព័រណ៍ និងផ្សព្វផ្សាយ ៣. ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា និង៤. ចូលរួមជាភ្ញៀវក្នុងសិក្ខាសាលា)។ សូមបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ អ្នកជំនាញ វិនិយោគិនធំៗ ប្រតិបត្តិករទេសចរណ៍ទីផ្សារចិនយ៉ាងច្រើនដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងផលិតផលរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារទេសចរណ៍ចិន។