ក្រសួងទេសចរណ៍ នឹងរៀបចំប្រឡងរើសអ្នកនិយាយភាសាចិនឆ្នើមឆ្នាំ២០១៩ ផ្នែកសណ្ឋាគារ ចាប់ពីខែមេសា-ឧសភា

28/02/2019
8312

ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» និងដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើម ផ្នែកសណ្ឋាគារ ប្រចាំឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែមេសា-ខែឧសភា។

វគ្គដំបូងនៃការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើម ផ្នែកសណ្ឋាគារ ប្រចាំឆ្នាំ២០១៩ ខាងលើនេះ នឹងត្រូវធ្វើឡើង៖

* រាជធានីភ្នំពេញ នៅថ្ងៃទី៤-៥ ខែមេសា
* ខេត្តព្រះសីហនុ នៅថ្ងៃទី២២-១៣ ខែមេសា
* ខេត្តសៀមរាប នៅថ្ងៃទី២៣-២៤ ខែឧសភា
* សម្រាប់វគ្គជម្រុះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដូចគ្នា។

ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖