ស្តង់ដាសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន

20/01/2016

ដើម្បីធានា​ឱ្យ​បាន​​ប្រសិទ្ធ​ភាពនៃគុណភាពសេវាកម្មទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែ ប្រសើរសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរចិនមានការកើនឡើងជាបន្តបន្ទាប់ ក្រសួងទេសចរណ៍ បាន​ពិនិត្យ និងសម្រេច​រៀបចំ ការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន (Cambodia China Ready Accreditation) ដូចតទៅ៖

១.ប្រតិបត្តិករទេសចរណ៍ ឬម្ចាស់សេវាកម្មទេសចរណ៍ ដែលអាចស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្ម សម្រាប់ទីផ្សារទេសចរចិន មានចំនួន ០៧ រួមមាន៖

  • សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
  • សេវាកម្មស្នាក់នៅទេសចរណ៍
  • សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ (ផ្លូវទឹក និងផ្លូវគោក)
  • រមណីយដ្ឋានទេសចរណ៍
  • ហាងលក់ទំនិញ
  • អាជីវកម្មសេវាកម្សាន្តទេសចរណ៍
  • អាជីវកម្មការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។

២.ដំណាក់កាលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន រួមមាន៖

  • ដំណាក់កាលទី១ ៖ ការដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ដោយផ្ទាល់នៅក្រសួងទេសចរណ៍ ឬតាមរយៈគេហទំព័រ cambodia-chinaready.com ដោយភ្ជាប់នូវ​ឯកសារតម្រូវពាក់ព័ន្ធ។
  • ដំណាក់កាលទី២ ៖ ការពិនិត្យលើ​ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរ ចិន និងឯកសារតម្រូវពាក់ព័ន្ធ
  • ដំណាក់កាលទី៣ ៖ ប្រកាសលទ្ធផលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន និងប្រគល់ស្លាកសញ្ញា វិញ្ញាបនបត្រ ដល់សេវាកម្មទេសចរណ៍ ដែលទទួលបានជ័យលាភី។

៣.ប្រតិបត្តិករទេសចរណ៍ ដែលអាចដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ចាំបាច់ត្រូវមាន៖

  • ពាក្យស្នើសុំវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន
  • កិច្ចសន្យាគោរពលក្ខខណ្ឌវាយតម្លៃ
  • អាជ្ញាបណ្ណទេសចរណ៍ ដែលមានសុពលភាព (សម្រាប់អាជីវកម្មផ្សារទំនើប ​និងហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវមានលិខិតអនុញ្ញាតទីតាំង ឬលិខិតបញ្ជាក់ ផ្សេងៗ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ)
  • បង្កាន់ដៃបង់ប្រាក់ពាក្យស្នើសុំ។

៤.វិញ្ញាបនបត្រ និងស្លាកសញ្ញាបញ្ជាក់កម្រិតសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន មានសុពលភាព ០១ (មួយ) ឆ្នាំ។

អត្ថប្រយោជន៍នៃការចូលរួម៖

ប្រតិបត្តិករទេសចរណ៍ ដែលបានចូលរួមអនុវត្តស្តង់ដា “កម្ពុជា-ត្រៀមទទួលទេសចរចិន នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

  • ចុះឈ្មោះក្នុងវែបសាយដែលទទួលសិទ្ធរៀបចំកម្មវិធី ស្តង់ដា កម្ពុជាត្រៀមទទួលទេសចរចិន
  • ចុះឈ្មោះក្នុងវែបសាយ China Union Pay
  • ចុះឈ្មោះក្នុងគេហទំព័រក្រសួងទេសចរណ៍ ផ្នែកទីផ្សារចិន
  • ប្រើប្រាស់ស្លាកសញ្ញា CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិន

លទ្ធភាពចូលក្នុងចលនាប្រឡងប្រណាំងរង្វាន់ទេសចរណ៍ CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិន។

ឯកសារស្តង់ដារ

  • សេវាកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (download)
  • សេវាកម្សាន្តទេសចរណ៍ (download)
  • សេវាដឹកជញ្ជូនទេសចរណ៍ (download)
  • សេវាភជនីយដ្ខាន (download)
  • សេវារមណីយដ្ឋានទេសចរណ៍ (download)
  • សេវាសណ្ខាគារ (download)
  • សេវាហាងលក់ទំនិញ (download)