ដើម្បីធានាឱ្យបានប្រសិទ្ធភាពនៃគុណភាពសេវាកម្មទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែ ប្រសើរសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរចិនមានការកើនឡើងជាបន្តបន្ទាប់ ក្រសួងទេសចរណ៍ បានពិនិត្យ និងសម្រេចរៀបចំ ការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន (Cambodia China Ready Accreditation) ដូចតទៅ៖
១.ប្រតិបត្តិករទេសចរណ៍ ឬម្ចាស់សេវាកម្មទេសចរណ៍ ដែលអាចស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្ម សម្រាប់ទីផ្សារទេសចរចិន មានចំនួន ០៧ រួមមាន៖
- សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
- សេវាកម្មស្នាក់នៅទេសចរណ៍
- សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ (ផ្លូវទឹក និងផ្លូវគោក)
- រមណីយដ្ឋានទេសចរណ៍
- ហាងលក់ទំនិញ
- អាជីវកម្មសេវាកម្សាន្តទេសចរណ៍
- អាជីវកម្មការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។
២.ដំណាក់កាលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន រួមមាន៖
- ដំណាក់កាលទី១ ៖ ការដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ដោយផ្ទាល់នៅក្រសួងទេសចរណ៍ ឬតាមរយៈគេហទំព័រ cambodia-chinaready.com ដោយភ្ជាប់នូវឯកសារតម្រូវពាក់ព័ន្ធ។
- ដំណាក់កាលទី២ ៖ ការពិនិត្យលើពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរ ចិន និងឯកសារតម្រូវពាក់ព័ន្ធ
- ដំណាក់កាលទី៣ ៖ ប្រកាសលទ្ធផលនៃការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន និងប្រគល់ស្លាកសញ្ញា វិញ្ញាបនបត្រ ដល់សេវាកម្មទេសចរណ៍ ដែលទទួលបានជ័យលាភី។
៣.ប្រតិបត្តិករទេសចរណ៍ ដែលអាចដាក់ពាក្យស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ចាំបាច់ត្រូវមាន៖
- ពាក្យស្នើសុំវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន
- កិច្ចសន្យាគោរពលក្ខខណ្ឌវាយតម្លៃ
- អាជ្ញាបណ្ណទេសចរណ៍ ដែលមានសុពលភាព (សម្រាប់អាជីវកម្មផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវមានលិខិតអនុញ្ញាតទីតាំង ឬលិខិតបញ្ជាក់ ផ្សេងៗ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ)
- បង្កាន់ដៃបង់ប្រាក់ពាក្យស្នើសុំ។
៤.វិញ្ញាបនបត្រ និងស្លាកសញ្ញាបញ្ជាក់កម្រិតសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន មានសុពលភាព ០១ (មួយ) ឆ្នាំ។
អត្ថប្រយោជន៍នៃការចូលរួម៖
ប្រតិបត្តិករទេសចរណ៍ ដែលបានចូលរួមអនុវត្តស្តង់ដា “កម្ពុជា-ត្រៀមទទួលទេសចរចិន” នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- ចុះឈ្មោះក្នុងវែបសាយដែលទទួលសិទ្ធរៀបចំកម្មវិធី ស្តង់ដា កម្ពុជាត្រៀមទទួលទេសចរចិន
- ចុះឈ្មោះក្នុងវែបសាយ China Union Pay
- ចុះឈ្មោះក្នុងគេហទំព័រក្រសួងទេសចរណ៍ ផ្នែកទីផ្សារចិន
- ប្រើប្រាស់ស្លាកសញ្ញា CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិន
លទ្ធភាពចូលក្នុងចលនាប្រឡងប្រណាំងរង្វាន់ទេសចរណ៍ CHINA READY កម្ពុជា-ត្រៀមទទួលទេសចរចិន។
ឯកសារស្តង់ដារ