ប្រកាសអន្តរក្រសួងថ្មីលេខ៥៣៦ សហវ.ប្រក.អទច ស្តីពី សេវាសាធារណៈរបស់ក្រសួងទេសចរណ៍

៣១ តុលា ២០២៤
4223

យោងតាមប្រកាសអន្តរក្រសួងថ្មីលេខ៥៣៦ សហវ.ប្រក.អទច ស្តីពី សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ និងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍លេខ៣៧៣ សជណ.អគឧ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

គណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready មានកិត្តិយសសូមជម្រាបជូនដល់អាជីវកម្មទេសចរណ៍ដែលទទួលទីផ្សារទេសចរណ៍ចិនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ទទួលទីផ្សារទេសចរណ៍ចិន ទាំងការស្នើសុំថ្មី និងការបន្តសុពលភាព ត្រូវបង់តម្លៃសេវារដ្ឋបាល ១២០,០០០រៀល និងមានសុពលភាពរយៈពេល ១ឆ្នាំ។

ដូចនេះ សូមម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទីផ្សារទេសចរណ៍ចិនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ខាងលើ។

ព័ត៌មានបន្ថែមសូមទាក់ទងមកក្រសួងទេសចរណ៍ដែលមានទីតាំងនៅដីឡូត៍លេខ៣A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទលេខ ០៩២​ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។